Thursday, January 12, 2017

#របៀបធ្វើងាវអប់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត

·   0


☞☞ រកបានហើយ សម្រាប់អ្នកចូលចិត្តញ៉ាំងាវ
មិនពិបាកធ្វើទេណា ជួយ share ចែកគ្នារៀនធ្វើញ៉ាំផង!
គ្រឿងផ្សំ
👉🏻 ងាវ
👉🏻 ខ្ទឹមស
👉🏻 ម្ទេស
👉🏻 រំដេង
👉🏻 ស្លឹកក្រូច
👉🏻 ទឹកត្រី
👉🏻 ប៊ីចេង
👉🏻 ស្ករស
👉🏻 ទឹក
👉🏻 ក្រូចឆ្មា
👉🏻 អំពិលទុំ
👉🏻 គល់ស្លឹកគ្រៃ ខ្ចប់វារួចយកទៅអាំង


ជាដំបូងយើងត្រូវយក​ខ្ទឹមស ម្ទេស​ រំដេង ស្លឹកក្រូចសើចមកក្រឡុកអោយម៉ត់ (ប្រើម៉ាសុីនក្រឡុក)
បន្ទាប់មកដាក់ទឹកត្រី ប៊ីចេង ស្ករស ទឹក និង ក្រូចឆ្មារច្របាច់​ លាយបញ្ចូលគ្នាជាមួយ
គ្រឿងដែលបានក្រឡុកហើយកូរអោយសព្វ រួចហើយយកងាវដាក់ចូលក្នុងចានដែកតូចល្មម​ ដាក់គល់ស្លឹកគ្រៃ​ ស្លឹកក្រូចសើច អំពិលទុំចូល បន្ទាប់មកចាក់គ្រឿងដែលបានលាយទុកនោះ​ចូល ហើយច្របល់វាអោយសព្វ ជាចុងក្រោយងាវទៅខ្ចប់នឹងអាលុយមីញ៉ូម យកទៅដុតនឹងចង្រ្កានធ្យូង ឬក៏ម៉ាសុីនម៉ាយក្រូវ៉េវជាការស្រេច។
ចំពោះទឹកជ្រលក់វិញ យើងអាចញាុំជាមួយទឹកម្រេចក៏បាន ឬទឹកត្រីកោះកុងក៏បានដែរ ដែរតាមចំណង់ចំណូលចិត្តរបស់លោកអ្នក៕


Subscribe to this Blog via Email :